មុននេះបន្តិច ក្រសួងប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ទៀតនៅហាង Pedro

បុគ្គលិក​០៦​នាក់ បម្រើ​ការងារ​នៅ​ហាង​លក់​សម្លៀង​បំពាក់​ដែល​មាន​យីហោ «Pedro» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​

​ដូច្នេះ សរុប​បុគ្គលិក​ហាង Pedro ចំនួន​៧​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ ១៩ ។

​បើ​តាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​០៤ ធ្នូ​នេះ ដោយ​បញ្ជាក់​ថា ក្រៅពី​បុគ្គលិក​៧​នាក់​បម្រើ​ការងារ​នៅ​ក្នុង​ហាង Pedro ខាងលើ ក្រសួង​ក៍រក​ឃើញ អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក​៣​នាក់​ទៀត ក៍បាន​ឆ្លង​កូ​វី​ដ​១៩​ផង​ដែរ ។

ចំណែក តាមសារសម្លេងបែកធ្លាយនៅមុននេះក៍បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានធ្វើតេស្តបុគ្គលិកហាង Pedro ចំនួន៦២សំណាក ហើយនៅពេលនេះខាងវិទ្យសា្ថនជាតិប៉ាស្ទ័រកម្ពុជា ទើបនឹងផ្តល់លទ្ឋផល៣២​សំណាក​ប៉ុណ្ណោះ ដោយរកឃើញ៦ករណីវិជ្ជមាន នៅសល់៣០សំណាកទៀត ។

យ៉ាងណា ជុំវិញសារសម្លេងបែកធ្លាយនេះ នៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃសុក្រដដែលនេះ «អង្រុត» មិនអាច​រកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានភ្លាមៗទេពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។

មកទល់នឹងវេលាខាងលើនេះដែរ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនដល់​ចំនួន២៩នាក់ ៕