នេះបើតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី០៥ ធ្នូ ២០២០នេះ ។
ការអំពាវនាវខាងលើនេះដែរ បានធ្វើឡើងក្រោយពេលដែលក្រសួងសុខាភិបាល បានប្រកាសអះះអាងថាពីរនាក់បងប្អូនបង្កើតដែលមានឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន (Bank of China) នៅអគារកាណាឌីយ៉ា និងឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ដែលក្រសួងរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរនោះ គឺបានទៅទិញខោអាវនៅហាង Zando ស្ថិតនៅតាមបណ្តោយផ្លូវត្រសក់ផ្អែម កាលពីម៉ោង៨យប់ ថ្ងៃទី២៧ វិច្ឆិកា ២០២០ ។
បើតាមរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅហាង Zando នោះបានបង្ហាញ ឈ្មោះ ឡាយ សេងលី និងឈ្មោះ ឡាយ សេងលីន ដែលចូលទិញសម្លៀកបំពាក់ក្នុងហាងនោះ អត់ពាក់ម៉ាស់នោះទេ ៕