ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD នឹងសាងសង់រៀងចក្រផលិតស្រាបៀរមួយកន្លែងនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC ) កាលពីថ្ងៃទី០៤ ធ្នូ ២០២០ រោងចក្រស្រាបៀរថ្មីនៅកៀនស្វាយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនខាងលើមានទឹកប្រាក់ចំនួន ៧៨លានដុល្លារអាមេរិក ហើយនឹងបង្កើតការងារជូនពលរដ្ឋខ្មែរ៥៥០កន្លែង ។
នេះជារោងចក្រស្រាបៀរធំទី២ហើយនៅក្នុងឆ្នាំ២០២០នេះ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តយល់ព្រមឲ្យធ្វើការវិនិយោគ បន្ទាប់ពីរោងចក្រស្រាបៀរតម្លៃវិនិយោគ ១៣៩.៥លានដុល្លារ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ១៥ម៉ឺនម៉ែត្រក្រឡា នាព្រឹកថ្ងៃទី២៥ មិថុនា ២០២០ ដែលមានទីតាំងនៅលើផ្លូវលេខ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕