អ្នកធ្លាប់ចូលហាង Zando នៅបឹងកេងកង ប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩

នេះ​បើ​តាម​ការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃ​ទី​០៥ ធ្នូ ២០២០​នេះ ។​

​ការ​អំពាវនាវ​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួងសុខាភិបាល បាន​ប្រកាស​អះះ​អាង​ថា​ពីរ​នាក់​បងប្អូន​បង្កើត​ដែល​មានឈ្មោះ ឡាយ សេង​លី បុគ្គលិក​ធនាគារ​ចិន (Bank of China) នៅ​អគារ​កា​ណា​ឌី​យ៉ា និង​ឈ្មោះ ឡាយ សេង​លី​ន បុគ្គលិក​ធនាគារ​កា​ថេ យូ​ណា​ធិ​ន ដែល​ក្រសួង​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​ឆ្លង​ពី​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ហើយ​ក៏​ធ្លាប់​បាន​ចម្លង​ទៅ​បុគ្គលិក​នៅ​ហាង Pedro ចំនួន​៧​នាក់​ផង​ដែរ​នោះ គឺ​បាន​ទៅ​ទិញ​ខោអាវ​នៅ​ហាង Zando ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០ ។​

​បើ​តាម​រូបភាព​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង Zando នោះ​បាន​បង្ហាញ ឈ្មោះ ឡាយ សេង​លី និង​ឈ្មោះ ឡាយ សេង​លី​ន ដែល​ចូល​ទិញ​សម្លៀក​បំពាក់​ក្នុង​ហាង​នោះ អត់​ពាក់​ម៉ាស់​នោះ​ទេ ៕