Wow ! ចាប់ស្រ្តីថៃនាំគ្រឿងញៀនប្រមាណ៣០គីឡូក្រាម ចូលដីខ្មែរ

កងកម្លាំង (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​ឆ្លង​ដែន​ចូល​មក​ជួញដូរ​គ្រឿងញៀន​ក្នុង​ទឹកដី​ខ្មែរ ។​

​ការ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ផា​ន់​ផុំ រតនា (PHANPHOM RATTANA) អាយុ​៣១​ឆ្នាំ និង​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE  ៣០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ៣០​គីឡូក្រាម​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាប​ចូល​ថ្ងៃ​ទី​០៥ ធ្នូ ២០២០ នៅ​ព្រំដែន ចំណុច​ច្រក​អន្តរជាតិ​ដូង ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ​  ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​និង​វត្ថុ​តាង​ថ្នាំ​ញៀនប្រមាណ​៣០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕