ការពិតចោរគាស់ឃ្លាំងរោងចក្រយកលុយជាង៣០ម៉ឺនដុល្លារ ជាមន្រ្តីយោធា

ជនសង្ស័យ​ម្នាក់ ក្នុង​ច​ណោ​ម​មុខសញ្ញា​ចោរ​គាស់​ឃ្លាំង​រោងចក្រ​ប្រមូល​យក​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅផ្ទះ​ក្នុងភូមិ​តា​ហុយ ឃុំ កំពង់​ប្រាសាទ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​០៤ ធ្នូ ២០២០ ។​

​បើ​តាម​សមត្ថកិច្ច ជ ន ស ង្ស័ យ​ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ អ៊ែ​ល វិបុល ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​មុខរបរ មន្ត្រី​យោធា​ស្រុក​ពាម​ជ័រ មានស្រុក​កំណើត នៅ​ភូមិ​តា​ហុយ ឃុំ កំពង់​ប្រាសាទ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០២០ ជនសង្ស័យ​ខាងលើ​និង​បក្ខពួក​បាន​ចូល​លួច​គាស់​ឃ្លាំង​រោងចក្រ ហេង យ៉ុ​ង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ ដោយ​ប្រមូល​យក​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​ឯណោះ ។​

​ក្នុង​ប្រតិបត្តិការ​ដែល​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​ផង​នោះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មាន​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY 8793 ចំនួន​១​គ្រឿង និង​កាំភ្លើងខ្លី​១​ដើម ម៉ាក K54 បង់​ចំនួន​២​បង់ គ្រាប់​១៦​គ្រាប់​។​

​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​មក​ឃុំខ្លួន នៅអធិការនគរបាលខណ្ឌពោធិ៏សែនជ័យ រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕