កងកម្លាំង (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលឆ្លងដែនចូលមកជួញដូរគ្រឿងញៀនក្នុងទឹកដីខ្មែរ ។
ការឃាត់ខ្លួនស្ត្រីឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) អាយុ៣១ឆ្នាំ និងរឹបអូសថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ៣០កញ្ចប់ធំ ទម្ងន់ប្រមាណ៣០គីឡូក្រាមនេះ បានធ្វើឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រឈាបចូលថ្ងៃទី០៥ ធ្នូ ២០២០ នៅព្រំដែន ចំណុចច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យខាងលើនិងវត្ថុតាងថ្នាំញៀនប្រមាណ៣០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕