គិតពីថ្ងៃទី០១ មករា ដល់ថ្ងៃទី៣០ វិច្ឆិកា ២០២០ កងកម្លាំងបង្ក្រាបគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងញៀនសរុប៩៦០៣ករណី ដោយឃាត់ខ្លួនមនុស្ស ១៩៥៧៦នាក់(ស្រី១២០៦នាក់) និងរឹបអូសគ្រឿងញៀនសរុបនៅទូទាំងប្រទេសចំនួន ៣១៥៧ គីឡូក្រាម ។
តួលេខខាងលើ ត្រូវបានបង្ហាញឡើងនៅក្នុងរបាយការណ៍របស់យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀននិងដែលត្រូវបាន FN ចេញផ្សាយនៅល្ងាចថ្ងៃទី០៧ ធ្នូ ២០២០នេះ ។
បើតាមរបាយការណ៍ដដែល ក្រៅពីបង្ក្រាបនិងឃាត់ខ្លួនមនុស្សខាងលើ កងកម្លាំងប្រឆាំងគ្រឿងញៀន ក៍បានរឹបអូសវត្ថុតាងជាច្រើនទៀតរួមមាន៖ រថយន្ដ១៣៣គ្រឿង ម៉ូតូ២៤១០គ្រឿង ទូរស័ព្ទ៧១៧០គ្រឿង ជញ្ជីង៤៧៥គ្រឿង អាវុធខ្លី២៧ដើម អាវុធវែង២៣ដើម ។
សូមបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងជិត២ម៉ឺននាក់ខាងលើ មានជនបរទេសចំនួន១៤សញ្ជាតិស្មើនឹងមនុស្ស ៣១៨នាក់ (ស្រី៤៣នាក់) ផងដែរ ៕