រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុង នូវការផ្សាយឃោសនាទាំង៣ អាខោនខាងក្រោមនេះ ដែលនិយាយពីវិធីសាស្ត្រព្យាបាលជំងឺកូវីដ១៩ ដោយខ្លួនឯង តាមរយៈការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋទាំងអស់ កុំជឿលើការបំពុលសង្គមបែបនេះ ឲ្យសោះ ហើយបើមានអាការមិនស្រួល សូមទៅព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ដល់ជីវិត ។
លោកជំទាវ ឱ វណ្ណឌីន ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផង ៕