ម៉ែអាថ្លែន ! រយៈពេលជិត១ឆ្នាំ ចាប់គ្រឿងញៀនជាង៣តោននិងមនុស្សជិត២ម៉ឺននាក់

គិត​ពី​ថ្ងៃ​ទី​០១ មក​រា ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២០ កងកម្លាំង​បង្ក្រាប​គ្រឿងញៀន​  បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​សរុប​៩៦០៣​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស ១៩៥៧៦​នាក់​(​ស្រី​១២០៦​នាក់​) និង​រឹបអូស​គ្រឿងញៀន​សរុប​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៣១៥៧ គីឡូក្រាម ។​

​តួលេខ​ខាងលើ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​យុ​ទ្ឋ​នា​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​និង​ដែល​ត្រូវ​បាន FN ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ធ្នូ ២០២០​នេះ ។​

​បើ​តាម​របាយការណ៍​ដដែល ក្រៅពី​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ខាងលើ កងកម្លាំង​ប្រឆាំង​គ្រឿងញៀន ក៍បាន​រឹបអូស​វត្ថុ​តាង​ជា​ច្រើន​ទៀត​រួម​មាន​៖ រថយន្ដ​១៣៣​គ្រឿង ម៉ូតូ​២៤១០​គ្រឿង ទូរស័ព្ទ​៧១៧០​គ្រឿង ជញ្ជីង​៤៧៥​គ្រឿង អាវុធ​ខ្លី​២៧​ដើម អាវុធ​វែង​២៣​ដើម ។​

​សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ជិត​២​ម៉ឺន​នាក់​ខាងលើ មាន​ជនបរទេស​ចំនួន​១៤​សញ្ជាតិ​ស្មើនឹង​មនុស្ស ៣១៨​នាក់ (​ស្រី​៤៣​នាក់​) ផង​ដែរ ៕