អញអើយអញ ចេះតែទៅរួចដែរអាហ្ហ ! យុវជនម្នាក់ ចាប់រំលោភយាយអាយុ៨១ឆ្នាំ

យុវជន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ផ្ទាល់មាត់ បន្ទាប់​ពី​យុវជន​នេះ​បាន​ចាប់​រំលោក​យាយ​ម្នាក់​អាយុ ៨១​ឆ្នាំ ។​

​បើ​តាម​សមត្ថកិច្ច យុវជន​សង្ស័យ​ឈ្មោះ ជា ប៊ុ​ន​ធឿ​ន អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ ចំណែក​យាយ​រង​គ្រោះ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បន្ត​ថា យុវជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ២០២០ ដែល​ជា​ថ្ងៃ​កើតហេតុ ក៍​ត្រូវ​បាន​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕