យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនតាមពាក្យបណ្តឹងផ្ទាល់មាត់ បន្ទាប់ពីយុវជននេះបានចាប់រំលោកយាយម្នាក់អាយុ ៨១ឆ្នាំ ។
បើតាមសមត្ថកិច្ច យុវជនសង្ស័យឈ្មោះ ជា ប៊ុនធឿន អាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ចំណែកយាយរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជួល នៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបន្តថា យុវជនសង្ស័យដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ធ្នូ ២០២០ ដែលជាថ្ងៃកើតហេតុ ក៍ត្រូវបានពិនិត្យទឹកនោមឃើញមានសារធាតុញៀនក្នុងខ្លួនផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕