មនុស្ស៦នាក់ក្នុងចំណោម ៤៤០០០នាក់ ដែលជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានស្លាប់ក្រោយទទួលបានការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកនិងអាឡឺម៉ង់ខាងលើនេះ ។
នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ ។
បើតាម FDA ដដែល អ្នកស្លាប់ទាំង ០៦នាក់នោះ គឺ០២នាក់ ស្ថិតនៅក្នុងអ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំង និង ០៤នាក់ទៀត ស្ថិតនៅក្នុងក្រុមទទួលការចាក់សាកល្បង។ របាយការណ៍បង្ហាញទៀតថា អ្នកស្លាប់ទាំង០៦នាក់នោះ មានអាយុលើស ៥៥ឆ្នាំ ។
ជាការកត់សម្គាល់ វ៉ាក់សាំងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ត្រូវបានគេអះអាងថា មានប្រសិទ្ធភាព៩៥ ភាគរយ ប៉ុន្តែកាលពីថ្ងៃពុធកន្លងមកនេះ មន្ត្រីសុខាភិបាលនៃចក្រភពអង់គ្លេសបានព្រមានពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំង Pfizer BioNTech ដោយចេញរោគសញ្ញាសើរស្បែក និងបានស្នើកុំឲ្យអ្នកធ្លាប់មានប្រវត្តិប្រតិកម្មថ្នាំផ្សេងៗ កុំទាន់ចាក់វ៉ាក់សាំងប្រភេទខាងលើនេះ៕