នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ធ្នូ ២០២០នេះ ក្រសួងសុខាភិបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅយកសំណាកបុគ្គលិកនៅអាហារដ្ឋាន«មិត្តភាព» ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌចង្វារ ។
បើតាមហ្វេសប៊ុកផេករបស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ខៀវ កាញារីទ្ឋ ការចុះយកសំណាកនៅហាងខាងលើ ដោយសារអ្នកជំងឺឈ្មោះ ទីម ស្រីពេជ្រ ភេទស្រី អាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌដូនពេញ កាលពីថ្ងៃទី០៨ ធ្នូ ២០២០ បានលួចចេញទៅហូបបាយនៅក្នុងអាហារដ្ឋាន«មិត្តភាព» អំឡុងពេល ទីម ស្រីពេជ្រ កំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា មុខព្រះបរមរាជវាំង៕