ពុទ្ឋោ ! អាយុទើប៣ឆ្នាំ ត្រូវឪពុកនិងពូបង្កើតរួមគ្នាចាប់រំលោភ

បុរស​២​នាក់​បងប្អូន​ត្រូវ​បាន​ន​កងកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ប្រ​ព​ន្ឋ ពី​បទ​រួម​គ្នា​ចាប់រំលោភ​កូនស្រី​បង្កើត​និង​ជា​ក្មួយ ។​

 

​បើ​តាម​សមត្ថកិច្ច បុរស​ជា​ប្តី​និង​ជា​ឪពុក​មានឈ្មោះ ហួ​ន ហូរ អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូនទាវ ក្រុង​-​ខេត្តបាត់ដំបង និង ឈ្មោះ ហួ​ន ឧត្តម ហៅ​ដំ អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា ត្រូវជា​ប្អូនបង្កើត​របស់​បុរស​ខាងលើ និង​ជា​ពូ​បង្កើត របស់​កុមារី រង​គ្រោះ​អាយុ​៣​ឆ្នាំ​។​

​ចំណែក​ស្ត្រី​ដែល​មក​ដាក់​ពាក្យ​ប្តឹង​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ២០២០ ឈ្មោះ លុយ ស្រី​ពេជ្រ អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូនទាវ ជា​ម្តាយ​កុមារី​រង​គ្រោះ​។​

ដោយ​មានការ​ចូលរួម​ពី​ម្តាយ​និង​មាន​អង្គការ​សង្គម​ស៊ី​វិល​ចូលរួម​ស្តាប់​ផង​នោះ​កុមារី រង​គ្រោះ​ឈ្មោះ​(​ច​. ណ​)​បាន​ឆ្លើយ​បញ្ជាក់​ថា រូបគេ​ពិតជា​ត្រូវ​បាន​ឪពុក​បង្កើត រួម​គ្នា​ជាមួយ​ពូ​បង្កើត​ខាងលើ​នេះ ចាប់រំលោភ​សេពសន្ថវ​: ចំនួន​០២​ដង​ក្នុង​អំឡុង ពេល​ថ្មី​ៗ​នេះ​។​

​បុរស​ទាំង​ពីរ​នាក់​មិន​បាន​ឆ្លើយ សារភាព​អំពី សកម្មភាព​របស់​ខ្លួន​នៅឡើយ​ទេ​នៅ​ចំពោះ​មុខ សមត្ថកិច្ច​នគរបាល តែ​យ៉ាងណា​ក៏​ដោយ ក្នុង​ពេល​ឃាត់ខ្លួន​បុរស​ទាំង​ពីរ នេះ​សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​នៅ​ជាមួយ​បុរស ទាំង​ពីរ នេះ​ផង​ដែរ​។​

​ក្រោយ​ការ​ការ​សាកសួរ​នោះ​រួច​មក នគរបាល​ក្រុង​បាត់ដំបង ក៍បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ស្រាវជ្រាវ​បន្ត​និង​ចាត់ការ​តាម​ផ្លូវច្បាប់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ៕