អ្នកជំងឺកូវីដ១៩ ទីម ស្រីពេជ្រ ធ្លាប់លួចចេញទៅហូបបាយនៅហាង«មិត្តភាព» អំឡុងពេលធ្វើចត្តាឡីស័ក

នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ធ្នូ ២០២០​នេះ ក្រសួងសុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​យក​សំណាក​បុគ្គលិក​នៅ​អាហារ​ដ្ឋា​ន​«​មិត្តភាព​» ស្ថិត​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ចង្វារ ។​

​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ខៀវ កា​ញា​រី​ទ្ឋ ការ​ចុះ​យក​សំណាក​នៅ​ហាង​ខាងលើ ដោយសារ​អ្នកជំងឺ​ឈ្មោះ ទី​ម ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខណ្ឌដូនពេញ កាលពីថ្ងៃទី​០៨ ធ្នូ ២០២០ បាន​លួច​ចេញ​ទៅ​ហូប​បាយ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​«​មិត្តភាព​» អំឡុង​ពេល ទី​ម ស្រី​ពេជ្រ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា មុខ​ព្រះ​បរមរាជវាំង​៕