លោកស្រី បាន ស្រីមុំ ដែលគេដឹងថាជាភរិយាលោកនាយឧត្តមសេនីយ៍ អ៊ី ឈាន អតីតមេដឹកនាំខ្មែរក្រហមមួយរូបប្រចាំតំបន់ប៉ៃលិន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដែលត្រូវបានតែងតាំងដំឡើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តប៉ៃលិនខាងលើ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ធ្នូ ២០២០នេះ ។
មុនឡើងកាន់តំណែងកំពូលនៅក្នុងខេត្តអតីតគ្រប់គ្រងដោយខ្មែរក្រហមកាលពីសម័យសង្គ្រាម លោកស្រី បាន ស្រីមុំ ក៍មានតួនាទីជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធានកាកបាទក្រហមខេត្តប៉ៃលិនផងដែរ ។