លោកឧកញ៉ា សង ថន ដែលគេស្គាល់ថាជាអ្នកមានទ្រព្យសម្បត្តិ ពិសេសមានដីប្រមាណ៥០០០ហិកតា គឺដីរបស់លោកនេះស្មើ១ភាគ៤នៃផ្ទៃដីសរុបរបស់ស្រុកគាក់ក្រឡទាំងមូល ។
យ៉ាងណាក៍ដោយ កាលពីថ្ងៃម្សិលមិញ យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល បាននាំខ្លួនលោកឧកញ៉ារូបនេះទៅសាកសួរពាក់ព័ន្ឋនឹងករណីពុករលួយលើបញ្ហាដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ការនាំខ្លួនលោកឧកញ៉ា សង ថន បានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ តែបានឲ្យលោក ម៉ៅ សុផាន់ មកបម្រើការងារនៅសាលាខេត្តបាត់ដំបង ។
ដោយឡែកនៅព្រឹកថ្ងៃអាទិត្យនេះ ប្រភពពីខេត្តបាត់ដំបងបានឲ្យដឹងថា មានមន្ត្រីសាលាខេត្តបាត់ដំបងមួយចំនួនដែលពាក់ព័ន្ឋនឹងសំណុំរឿងរបស់លោកឧកញ៉ា សង ថន កំពុងដេកភ័យនិងប្រុងដាក់សាប៊ូគូថរត់គេច ក្រោយអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនលោកឧកញ៉ា សង ថន និង ការបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលស្រុកគាស់ក្រឡ ៕