ដូចតាមការគ្រោងទុក គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៨ មិថុនា ២០២០ បានប្រារព្ធពិធីសូត្រមន្តឡើង«វិមាន ៧មករា »ឬ ទីស្នាក់កណ្តាលគណបក្សស្ថិតនៅប៉ែកខាងត្បូងជាប់របងអតីតវិមានរដ្ឋចំការមន ។
អញ្ជើញចូលរួមនៅក្នុងពិធីដែលគេរៀបចំចំថ្ងៃខួបទី៦៩ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានេះដែររួមមាន លោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស លោក ហ៊ុន សែន ប្រធានគណបក្ស លោក ស ខេង អនុប្រធានគណបក្ស លោក សាយ ឈុំ អនុប្រធានគណបក្ស សមាជិកសមាជិកានៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស និង មន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត ។
បើតាមលោក ហ៊ុន សែន «វិមាន ៧មករា»នេះ បានចំណាយថវិកាសាងសង់ប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះបានមកពីការរៃអង្គាសពីសមាជិកបក្ស និងសប្បុរសជននានា ៕