យ៉ាងហោចណាស់កម្មករខ្មែរម្នាក់បានស្លាប់ និង ២នាក់រងរបួសធ្ងន់ស្រាល ខណៈកំពុងផឹកស៊ី ស្រាប់តែមេការជនជាតិថៃបាញ់រះចូលវង់ផឹកស៊ី ៊
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ មិថុនា ២០២០ នៅក្នុងរៈយ៉ង ទឹកដីថៃ ។
ប្រភពបន្តថា មុនពេលកើតហេតុ ពលករខ្មែរបានបើកលុយ និងបបួលគ្នាផឹកស៊ី ហើយក៍កើតជម្លោះ បណ្តាលឲ្យមេការជនជាតិថៃនោះ បានយកកាំភ្លើងបាញ់ចូលក្នុងវង់ ដែលកម្មករខ្មែរយើង កំពុងផឹកសុី។
ដោយឃើញមានកម្មករខ្មែរយើងស្លាប់និងរបួស ក្រុមកម្មករផ្សេងទៀតក៍បានរត់ចូលទៅវ៉ៃមេការជនជាតិថៃនោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ជនរងគ្រោះជាពលករខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីឯកអគ្គរាជទូតខ្មែរ ឬ ស្ថានកុងស៊ុលខ្មែរប្រចាំខេត្តរៈយ៉ង ៕