លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកធ្លាប់ស្តីអោយលោកនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថា លោកសោកស្តាយដែលទីក្រុងតូក្យូក្លាយជាទីកន្លែងវាយប្រហារលោកឡើយ(លោក ហ៊ុន សែន) ។
នេះបើយោងតាមសារសំឡេងបែកធ្លាយដែលគេអះអាងថាជាសំឡេងឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងត្រូវបានគេបង្ហោះកាលពីយប់មិញ ។
ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើនេះ គឺលោកចង់បញ្ជាក់ពីការឆ្លើយតបបែបខឹងសម្បាររបស់ទៅនឹងការវាយប្រហារដោយពាក្យសម្តីរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដ៍ល្បីឈ្មោះរូបនេះ ៕