ទីបំផុតទៅរាជរដ្ឋាភិបាលថៃបានសម្រេចយកថ្ងៃទី២៧ កក្កដា ២០២០ ជាថ្ងៃឈប់សម្រាកសម្រាប់សងថ្ងៃចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ក្រោយពន្យារពេលដោយសារការរាតត្បាតមេរោគកូវីដ១៩ ។
នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat ដែលត្រូវបានសារព័ត៌មានKhaosodenglish ស្រង់សម្តីចេញផ្សាយ នៅព្រឹកថ្ងៃទី០១ កក្កដានេះ។
សូមបញ្ជាក់ថា សង្ក្រាន្តឆ្នាំថ្មីរបស់ថៃប្រហាក់ប្រហែលគ្នាទៅនឹងសង្ក្រាន្តចូលឆ្នាំប្រពៃណីជនជាតិខ្មែរ ភូមា និង ឡាវផងដែរ គឺនៅថ្ងៃទី១៣ -១៥ រៀងរាល់ខែមេសា គ្រាន់តែខុសម៉ោងពេលខ្លះៗប៉ុណ្ណោះ ព្រោះជនជាតិថៃបានយកប្រពៃណីទំនៀមទំនៀមទម្លាប់ខ្មែរទៅប្រើតាំងពីបូរាណកាល សូម្បីតែអក្សរសាស្ត្រថៃក៍យកប្រភពពីអក្សរខ្មែរដែរ ៕