ខាងលើនេះ ជាសំណួរដែលមិនទាន់មានចម្លើយច្បាស់លាស់ ខណៈមន្ត្រីជំនាញ ក៍ដូចជាមន្ត្រីតំណាងរាជរដ្ឋាភិបាលធ្លាប់បានថ្លែងថា កម្ពុជាខ្វះត្រីធម្មជាតិដើម្បីទទួលទានដោយសារតែកំណើនប្រជាពលរដ្ឋ ប៉ុន្តែមតិខ្លះថាដោយសារតែជនជាតិយួនដែលរស់នៅលើផ្ទៃទឹកទន្លេសាបជាអ្នកបំផ្លាញ តាមរយៈវិធីសាស្ត្រផ្សេងៗដូចជាការប្រើឧបករណ៍នេសាទខុសច្បាប់ ការបំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និង ការបាចគ្រាប់ដើមអូយយ៉ាស់ មិនឲ្យត្រីពងកូនបានជាដើម ។
ការលើកឡើងខាងលើ ក៍ធ្វើឡើងនៅចំថ្ងៃដែលកម្ពុជា រៀបចំទិវាមច្ឆជាតិ ០១ កក្កដា ផងដែរ ។
ចុះលោក អ្នកយល់ឃើញដូចម្តេចដែរ ខណៈមុនសង្គ្រាមគ្រាន់តែទន្លេសាបមួយមិនត្រឹមតែផ្គត់ផ្គង់តម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញត្រីទឹកសាបដ៍ធំរបស់ពិភពលោកមួយដែរនោះ ?៕