ACU ហៅអភិបាលរងខេត្តបាត់ដំបងម្នាក់មកសួររឿងដីធ្លី

នៅ​ព្រលប់​ថ្ងៃ​ទី​០១ កក្កដា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ហៅ​លោក ស៊ូ អា​រ៉ា​ហ្វា​ត់​អភិបាលរង​ខេត្តបាត់ដំបង ដើម្បី​សួរនាំ​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ។​

​សូម​បញ្ជាក់​ថា សំណុំរឿង​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ បាន​ធ្វើ​ឲ្យ​ឧកញ៉ា​ម្នាក់ គឺ​លោក​ឧកញ៉ា សង ថន ក៍​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ACU ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ។​

​សំណុំរឿង​នេះ លោក​ឧកញ៉ា សង ថន ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា​មាន​ដី​រហូត​ដល់​ប្រមាណ​៥០០០​ហិ​កតា គឺ​ស្មើនឹង​ប្រមាណ​១/៤​នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ​ទាំងមូល ។ សំណុំរឿង​នេះ ក៍​ត្រូវ​បាន​គេ​ជឿ​ថា មាន​មន្ត្រី​ជា​ច្រើន​ទៀត​ពាក់​ព័​ន្ឋ ដែល​ទំនងជា​រត់​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ ។​

​គេ​មិនដឹង​លម្អិត​អំពី​ថា​តើ​ហេតុ​អី​លោក​ឧកញ៉ា សង ថន មាន​ដី​រហូត​ដល់​ប្រមាណ​៥០០០​ហិ​កតា គាត់​ទិញ​ដោយ​របៀប​ណា ហើយ​ក្នុង​តម្លៃ​យ៉ាងដូចម្តេច និង​ទឹកប្រាក់​ប៉ុន្មាន​ដែល​លោក​ឧកញ៉ា​ត្រូវ​ចំណាយ​ក្នុង​ការ​ទិញ​ដី​នេះ ហើយ​ដី​នេះ​ក៍​មិនដឹង​ថា​ជា​ដី​សាធារណ​របស់​រដ្ឋ ឬ​យ៉ាងណា​នោះ​ដែរ​  តែ​សំខាន់​ដី​ទំហំ​ប្រមាណ​៥​គីឡូម៉ែត្រ​បួន​ជ្រុង​ធំ​មហាសាល​បែប​នេះ មិន​អាច​ជា​ដី​កម្ម​សិ​ទ្ឋិ​ឯកជន ឬ​របស់​បុគ្គល​ណាមួយ​នោះ​ឡើយ ។​

​យ៉ាងណា យើង​រង់ចាំ​មើល​ការ​ទម្លាយ​ព័ត៌មាន​លម្អិត​ពី​សំណុំរឿង​ដ៍​ស្រួច​ស្រាវ​ខាងលើ​នេះ ៕