ទីបំផុតទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យកាស៊ីណូទាំងអស់នៅកម្ពុជា បើកដំណើរការឡើងវិញហើយ ប៉ុន្តែម្ចាស់កាស៊ីណូត្រូវទៅបំពេញលក្ខខណ្ឌក្នុងការទប់ស្កាត់មេរោគកូវីដ១៩ ជាមួយក្រសួងសុខាភិបាល ។
យ៉ាងណាក៍ដោយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកមិញ លោក ហ៊ុន សែន បញ្ជាក់ថា ការបើកឲ្យកាស៊ីណូដំណើរការឡើងវិញ គឺអនុញ្ញាតឲ្យលេងតែល្បែងពីរប៉ុណ្ណោះ គឺល្បែងភ្នាល់ និងស្លុតម៉ាស៊ីន ។
សូមបញ្ជាក់ថា កាស៊ីណូនៅស្រុកខ្មែរ ភាគច្រើនគេឃើញបង្កើតនៅកណ្តាលរាជធានីភ្នំពេញ និង នៅតាមព្រំដែន ហើយជាទូទៅបើទោះបីជារាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងណាក្តី ប៉ុន្តែប្រភពជាច្រើនបានអះអាងថា ច្បាប់គឺច្បាប់ មិនអនុញ្ញាតគឺមិនអនុញ្ញាតហើយ តែសំខាន់ឲ្យតែពលរដ្ឋខ្មែរមានលុយអាចចូលលេងបាន គឺកម្រឃើញមានសមត្ថកិច្ចខ្មែរឈរប្រចាំការនៅក្នុងកាស៊ីណូឃាត់នោះទេ ៕