មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យរបស់ប្រទេសភូមាបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៦២នាក់បានស្លាប់ និង ៥៤នាក់រងរបួស និងមួយចំនួនកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។
តួលេខនេះ គឺគិតត្រឹមម៉ោង៧និង១៥នាទីយប់ថ្ងៃទី០២ កក្កដា ២០២០ ។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០២ កក្កដា នៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសភូមា ដោយសារភ្លៀងធ្លាក់ខ្លាំង ។
គួររំឮកថា កាលពីឆ្នាំ២០១៥ គ្រោះរអិលបាក់ដីដូចគ្នាបានកើតឡើងនៅក្នុងភូមិសាស្ត្រខាងលើនេះដែរ ដែលកាលនោះមនុស្សចំនួន ១១៦នាក់ ត្រូវបានមន្ត្រីអាជ្ញាធរភូមា អះអាងថាបានស្លាប់បាត់បង់ជីវិត៕