អតីតនាយកខុទ្ទកាល័ួសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ និង ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ីនប៉ិច លោក នរ៉ាណាប្ញទ្ឋិ អានន្ទដាយ៉ាត ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក ។
នេះបើយោងតាមសេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីគណបក្សដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី០១ កក្កដា ២០២០ ។
ក្រោយគណបក្សហ្វ៊ុនស៊ិនប៉ិចបែកខ្វាតិខ្ចាយ លោ អានន្ទដាយ៉ាត ត្រូវបានគេឃើញសរសេររិះគន់អតីតមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ពិសេសរិះគន់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដ៍មានប្រជាប្រិយភាពនៅកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ក្រៅពីសរសេររិះគន់មន្ត្រីជាន់ខ្ពស់គណបក្សដែលខ្លួនធ្លាប់ជ្រកកោន និង វាយប្រហារលោក សម រង្ស៊ី ព្រមទាំងបក្សប្រឆាំង លោក អានន្ទដាយ៉ាត ជារឿយៗ គេតែងឃើញលោកសរសេរកោតសរសើរពីការដឹកនាំរបស់លោក ហ៊ុន សែន និង គាំទ្រពេញទំហឹងលើគោលនយោបាយនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ៕