ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ឋពិភាក្សានិងកំណត់សងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃរបស់មន្ត្រីរាជការ ។
បើតាមលោកនាយករដ្ឋមន្ត្រី ការឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងលើនេះ អាចនឹងរៀបចំនៅចុងខែកក្កដា ២០២០ ឬ ដើមខែសីហា ២០២០ ដោយឲ្យរើសយកចំថ្ងៃណាឈប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ភ្ជាប់ជាមួយថ្ងៃសៅរ៍ អាទិត្យ ដើម្បីឲ្យមន្ត្រីរាជការឈប់បានរយៈពេល៧ថ្ងៃតែម្តង ។
សូមបញ្ជាក់ថា តាមប្រតិទិនឈប់សម្រាកមន្ត្រីរាជការត្រូវបានឈប់សម្រាករយៈពេល៥ថ្ងៃ អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១២ដល់១៦ ខែមេសា ២០២០ ប៉ុន្តែដោយសារមេរោគកូវីដ១៩ រាតត្បាតខ្លាំង ទើបរាជរដ្ឋាភិបាលប្រកាសរំសាយឲ្យមន្ត្រីរាជការចូលធ្វើការធម្មតា និងសន្យាសងថ្ងៃឈប់សម្រាក៥ថ្ងៃវិញ នៅក្រោយពេលមេរោគកូវីដ១៩ ឈប់រាតត្បាត ៕