ស្អីក៍មានដែរស្រុកខ្មែរ ! ស្រីតែងធ្វើប្រុសដើរឆក់ ឆក់បាន១ម៉ឺនដុល្លារ ស្លាប់ខ្លួន

នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​ប​ច្ចប្ប​ន្ន​អ្វី​ក៍​នឹក​ស្មានថា​កើត​មាន​ឡើង​ដែរ ជាក់ស្តែង​ស្ត្រី​ម្នាក់​បាន​តែងខ្លួន​ជា​ប្រុស​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ដើរ​ឆក់​តាម​ផ្លូវ​សាធារណៈ ហើយ​នៅ​រសៀល​មិ​ញ ក៍​ឆក់​កាបូប​ពី​បុរស​ម្នាក់​មាន​លុយ​ក្នុង​នោះ​ជិត​១​ម៉ឺន​ដុល្លារ ស្រាប់តែ​ជន​រង​គ្រោះ​ឡើង​បើករថយន្ត​ដេញ​តាម​ពីក្រោយ​បំ​បុក​ជនសង្ស័យ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕