ទីបំផុតទៅសំណុំរឿងជនរងគ្រោះបើករថយន្តដេញបំបុកចោរស្លាប់ នៅតាមបណ្តោយផ្លូវហាណូយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៨ កក្កដា ២០២០នេះ គឺត្រូវបានទម្លាយហើយដោយអ្នកបើករថយន្តដេញបំបុកចោរពីក្រោយបណ្តាលឲ្យជនសង្ស័យស្លាប់នោះ គឺជាចៅក្រមសាលាដំបូងខេត្តកោះកុង ប៉ុន្តែមិនត្រូវបានគេប្រាប់ឈ្មោះនោះទេ។
គួររំឮកថា កាលពីម៉ោងជាង២រសៀលថ្ងៃទី០៨ កក្កដា ២០២០ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចោរឆក់កាបូបមួយបានកើតឡើង ដែលជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានគេអះអាងថាជស្រ្តីតែងខ្លួនជាបុរស ហើយត្រូវស្លាប់បន្ទាប់ពីជនរងគ្រោះបើករថយន្តដេញបំបុកពីក្រោយ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចថា ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ ។ ចំណែកជនរងគ្រោះជាម្ចាស់កាបូប ហើយក្នុងកាបូបមានលុយជិត១ម៉ឺនដុល្លារនោះ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦ ។
គេនៅចាំបានថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ សីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ YUAN TANG ( ថាង យៀន ) អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា បើករថយន្តដេញបំបុកជនសង្ស័យ២នាក់ ថាបានឆក់ទូរស័ព្ទដៃរបស់នាង ដែលបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ហេតុការណ៍នោះ ជនសង្ស័យជាចោរឆក់២នាក់ ម្នាក់ឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿង ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុ ឃើញស្ត្រីជាតិចិន និងមិត្តភក្តិម្នាក់ទៀត ឈប់រថយន្ត និយាយទូរស័ព្ទ ចំហកញ្ចក់ ខាងមុខ ផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើ
ទីបំផុតទៅសំណុំរឿងជនរងគ្រោះបើករថយន្តដេញបំបុកចោរស្លាប់ នៅតាមបណ្តោយផ្លូវហាណូយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៨ កក្កដា ២០២០នេះ គឺត្រូវបានទម្លាយហើយដោយអ្នកបើករថយន្តដេញបំបុកចោរពីក្រោយបណ្តាលឲ្យជនសង្ស័យស្លាប់នោះ គឺជាចៅក្រមសាលាដំបូងខេត្តកោះកុង ប៉ុន្តែមិនត្រូវបានគេប្រាប់ឈ្មោះនោះទេ។
គួររំឮកថា កាលពីម៉ោងជាង២រសៀលថ្ងៃទី០៨ កក្កដា ២០២០ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចោរឆក់កាបូបមួយបានកើតឡើង ដែលជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានគេអះអាងថាជស្ត្រីតែងខ្លួនជាបុរស ហើយត្រូវស្លាប់បន្ទាប់ពីជនរងគ្រោះបើករថយន្តដេញបំបុកពីក្រោយ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចថា ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ ។ ចំណែកជនរងគ្រោះជាម្ចាស់កាបូប ហើយក្នុងកាបូបមានលុយជិត១ម៉ឺនដុល្លារនោះ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦ ។
គេនៅចាំបានថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ សីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ YUAN TANG ( ថាង យៀន ) អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា បើករថយន្តដេញបំបុកជនសង្ស័យ២នាក់ ថាបានឆក់ទូរស័ព្ទដៃរបស់នាង ដែលបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ហេតុការណ៍នោះ ជនសង្ស័យជាចោរឆក់២នាក់ ម្នាក់ឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿង ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុ ឃើញស្ត្រីជាតិចិន និងមិត្តភក្តិម្នាក់ទៀត ឈប់រថយន្ត និយាយទូរស័ព្ទ ចំហកញ្ចក់ ខាងមុខ ផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃជនជាតិចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន ។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជាម្ចាស់ទូរស័ព្ទបានបើករថយន្ត ដេញតាមបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរ ជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ.សូវៀត លុះដល់ម៉ោង០២ និង៥០រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣ សីហា ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់នៅមន្ទីពេទ្យ ។
នៅល្ងាចថ្ងៃទី១៦ សីហា ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទដៃ បណ្តាលឱ្យស្លាប់ និង របួសដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន។ តាមការចោទប្រកាន់របស់កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៣បទល្មើស ទី១.បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨, ទី២.បទហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ និង ៣.បទបើកបរដោយគ្មានប័ណ្ណអនុញ្ញាតិ ៧៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលកាលនោះ អាចប្រឈមជាប់ពន្ធនាគារពី៩ឆ្នាំ ទៅ២០ឆ្នាំ ។
ចាំមើលថាតើលោកចៅក្រមសាលាដំបូងខេត្តកោះកុងដែលគេមិនបង្ហាញឈ្មោះនេះ នឹងត្រូវមានទោស ឬយ៉ាងណា ? ។ សង្ឃឹមថា មិនមានស្តង់ដារពីរនោះទេ នៅក្នុងការអនុវត្តច្បាប់និងអំពើលល្មើសប្រហាក់ប្រហែលគ្នានេះ ៕
សកម្មភាពឆក់ យកទូរស័ព្ទដៃជនជាតិចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន ។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជាម្ចាស់ទូរស័ព្ទបានបើករថយន្ត ដេញតាមបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរ ជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ.សូវៀត លុះដល់ម៉ោង០២ និង៥០រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣ សីហា ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់នៅមន្ទីពេទ្យ ។