យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិ នេះជាពាក្យដែលខ្មែរយើងតែងពោលរាប់សិបជំនាន់មកហើយប៉ុន្តែយុវជនមួយភាគធំនាពេលបច្ចុប្បន្នហាក់មិនបានគិតគូរពីនយោបាយ ដែលជាអនាគតភជាតិរបស់ខ្លួនទៅវិញ ។
តើមានកត្តាអ្វីខ្លះបានជាយុវជនភាគច្រើនមិនសូវគិតពីនយោបាយរបស់ប្រទេសជាតិ ។ តាមការកត់សម្គាល់របស់ក្រុមអ្នកតាមដាននយោបាយនិងសង្គមមួយចំនួនបានលើកឡើងនូវចំណុចមួយចំនួនដូចខាងក្រោម ៖
-តាមសាលារៀននិងគ្រឹះស្ថានអប់រំមួយចំនួន មិនបានបញ្ជ្រាបកម្មវិធីនយោបាយនានាទៅក្នុងកម្មវិធីអប់រំរបស់ខ្លួន ។
-ទស្សនៈឱពុកម្តាយនិងមជ្ឈដ្ឋានខ្លះប្រាប់ពួកគេថា មិនបាច់គិតពីនយោបាយទេ ព្រោះរឿងនយោបាយទុកឲ្យអ្នកនយោបាយគេធ្វើនិងដោះទៅ ។
-យុវជនខ្លួនឯងមិនចូលចិត្តអាន ស្តាប់និងមើល អត្ថបទពាក់ព័ន្ឋនឹងនយោបាយ ។
-ប្រព័ន្ឋផ្សព្វផ្សាយភាគច្រើនយកបញ្ហាបុគ្គល បញ្ហាះអុជអាល និងពាលាអាវាសែ គ្មានកម្មវិធីអប់រំនិងនយោបាយ ផ្សាយតែរឿងណាដែលពលរដ្ឋចូលចិត្តដូចជារឿងផិតក្បត់ ការចាប់រំលោភ ..ជាដើម ។
-អ្នកនយោបាយជេរគ្នាជាសាធារណៈដូចកូនក្មេង ធ្វើឲ្យយុវជនអស់ជំនឿ និងគិតថានយោបាយគ្មានតម្លៃសម្រាប់ខ្លួន ។
-ការបញ្ជ្រាបមនោគមវិទ្យាពីបរទេស ពិសេសប្រទេសយួន ដែលធ្វើឲ្យយុវជនមួយចំនួនដើរតាមមនោគមវិទ្យារបស់គេដោយមិនដឹងខ្លួន ដូចជាទស្សនៈខាងលើ រឿងនយោបាយទុកឲ្យអ្នកនយោបាយគេធ្វើនិងដោះជាដើម ៊
-របទសង្គម បច្ចេកវិទ្យាទំនើប ធ្វើឲ្យយុវជនមួយចំនួនគិតតែលេងហ្គេមនិងល្បែងៗតាមទូរសព្ទដៃស្មាតហ្វូន និងអនឡាញ ។
-កង្វះកម្មវិធីជាតិនានាលើប្រធានបទនយោបាយ ។ល។
ចុះលោក អ្នកយល់ឃើញអ្វីផ្សេងពីនេះ ? ៕