បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sopheak Uy បានសរសេរអោយដឹងថា ដោយសារតែបណ្ណមួយសន្លឹកនេះ ត្រូវរត់ចុះរត់ឡើងចង់៣អាទិត្យ (ប៊ិះមេដេញក្បាលចោល) ៖
១. ទៅមកសាលាខណ្ឌ២ដង ដើម្បីបញ្ជាក់អត្តសញ្ញាណបណ្ណ (ចាំ៥ថ្ងៃ)
២. បញ្ជាក់សាក្សីនិងផ្តិតមេដៃនៅសង្កាត់
៣. ទៅបង់ពន្ធផ្លូវនៅអេស៊ីលីដា
៤. បង់ពន្ធប្រថាប់ត្រា ទៅមកពន្ធដារធំមិនតិចជាង៤-៥ដង ទេ
– អត់ពាក់ម៉ាស់ការពារ អត់ឲ្យចូលទេ (ធ្វើចឹងត្រឹមត្រូវហើយ)
– counter មានតែ២ តែមនុស្ស២០-៣០នាក់ប្រជ្រៀតគ្នា គ្មានលេខត្រឹមត្រូវ (ក្រោយមកឃើញមានការកែប្រែ ដោយមានអ្នកាឆែកឯកសារនិងផ្តល់លេខរៀងជាមុន មុនពេលចូលខាងក្នុង)
– អត់ទាន់បង់ពន្ធផ្លូវអត់ទទួលពាក្យទេ
– បង់ជាលុយខ្មែរឲ្យគ្រប់ចំនួន (អធ្យាស្រ័យមិនមានពេលអាប់លុយជូនទេ)
– ឯកសារគ្រប់និងត្រឹមត្រូវហើយ ត្រូវកូពីមួយច្បាប់ទៀតដើម្បីភ្ជាប់មកជាមួយឯកសារដើម
– បង់លុយគ្រប់ ឯកសារត្រឹមត្រូវហើយ ណាត់យក៤-៥ថ្ងៃបន្ទាប់ ដល់ពេលណាត់ទៅយក ឯកសារមិនទាន់ហើយ ចាំថ្ងៃនេះថ្ងៃនោះ ចាំមកយកម្តងទៀត (ធ្វើដូចឯងទំនេរណាស់ចឹង)
៥. ដាក់ឯកសារនៅគមនាគមន៍ ទៅវិញទៅមក៣ដង (បើសិនជាមានឯកសារគ្រប់គ្រាន់និងត្រឹមត្រូវ)
– ដើរសួរគេ៤-៥កន្លែង បានដឹងថាត្រូវយកឯកសារទៅដាក់នៅខាងណា (ខ្វះផ្លាកសំគាល់តាមបន្ទប់)
– ត្រូវដាក់ឯកសារឆ្លងក្រុមបច្ចេកទេសដើម្បីត្រួតពិនិត្យ រួចទើបដាក់កន្លែងទទួលឯកសារ (គ្រាន់តែកត់លេខទូរស័ព្ទផ្លាល់ខ្លួនលើសឺម៊ី មិនផ្តល់កន្ទុយសន្លឹកសំគាល់អីទេ បើបាត់ឯកសារហ្នឹងដឹងតែទឹកភ្នែករហ៉េមរហ៉ាមហើយ មិនដឹងទៅទៀមទារពីណាទេ)
– ដាក់ឯកសាររួចហើយ ត្រូវរង់ចាំ៤-៥ថ្ងៃ រួចហើយគេនឹងតេហៅដើម្បីទៅយកឯកសារ
– ដល់ថ្ងៃយកឯកសារ លឺគេតេហៅខំតែអរ ស្មានតែឯកសារចុងក្រោយហើយ។ មានឯណា ទៅយកឯកសារដែលមានភ្ជាប់ជាមួយឯកសាររបស់ម្ចាស់យានយន្តមុន ទៅឆ្លងក្រុមបច្ចេកទេសម្តងទៀត រួចយកដាក់នៅកន្លែងទទួលឯកសារវិញ ហើយរង់ចាំប្រហែល៣០នាទី ដើម្បីគេព្រីនក្រដាសដើម្បីយកទៅបង់លុយនៅវីង
– បង់លុយនៅវីងរួចហើយ យកមកកូពីមួយសន្លឹករួចយកកន្លែងទទួលពាក្យមួយទៀត (ស្មានតែបានព្រីនយកភ្លាមៗដូចបណ្ណបើកបរ ព្រោះព្រីនសន្លឹកបណ្ណដូចគ្នា មានណា២ថ្ងៃបន្ទាប់ទើបអាចទៅយកបាន)
– យាត្រាជាលើកចុងក្រោយដើម្បីទៅយកបណ្ណមួយសន្លឹកនេះ។
អនុសាសន៍ជារួម៖ បើយកល្អបង់លុយឲ្យគេជួយរត់ការឲ្យទៅ!!