បង្គាក្លាសេចំនួន ៣ កញ្ចប់ ត្រូវបានមន្ត្រីគយចិន រកឃើញមានផ្ទុកមេរោគកូវីដ១៩ ។
យោងតាមប្រភពពីប្រព័ន្ឋផ្សព្វផ្សាយរបស់ចិនបានបញ្ជាក់ថា បង្គាដែលត្រូវបានរកឃើញផ្ទុកមេរោគកូវីដ១៩កាលពីថ្ងៃទី១០ កក្កដាម្សិលមិញនេះ នាំចូលពីប្រទេសអេក្វាឌ័រ ។
ក្រោយរកឃើញផ្ទុក កូវីដ១៩ អាជ្ញាធរចិន ក៏បានផ្អាកការចុះបញ្ជីក្រុមហ៊ុន៣ របស់អេក្វឌ័រ ។
កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរចិន បានរកឃើញដានជំងឺ COVID-19 នៅលើក្តារហាន់សាច់ត្រីសាល់ម៉ុន ដែលបានប្រើសម្រាប់កាត់សាច់ត្រីដើម្បីលក់ចែកចាយបន្ដ ។
ថ្វីបើមានការរកឃើញមេរោគនៅជាប់ជ្រុញហាន់សាច់យ៉ាងណាក្ដី អ្នកជំនាញបាននិយាយថា ត្រីសាល់ម៉ុននេះមិនមែនជាអ្នកចម្លងមេរោគនោះទេ។ យ៉ាងណាក៏ដោយវានៅតែធ្វើឱ្យមានការភ័យខ្លាចចំពោះសាច់ត្រីសាល់ម៉ុន បើទោះបីជាគ្មានភស្តុតាងសម្អាងថាត្រីអាចចម្លង និងការពន្យល់ពីអ្នកជំនាញក៏ដោយ៕