PM ដកកាំភ្លើង វាយក្បាលយោធា គ្រាន់តែរឿងភ្លើងម៉ូតូ

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​នឹង​អំពើ​ហិង្សា​ប្រតាយប្រតប់​និង​ដក​កាំំ​ភ្លើង​វាយ​ក្បាល​បុរស​ម្នាក់​ទៀត បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ។​

​ប្រភព​បន្ត​ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ កក្កដា ២០២០ នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។​

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ន​ពេល​កើតហេតុ បុរស​ដែល​ដក​កាំភ្លើង​វាយ​ក្បាល​បុរស​ម្នាក់​ទៀត​នោះ បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ខ្លួន ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ ស្ថិត​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ដោយ​ត្រឡប់​ចូល​ភ្នំពេញ​វិញ ស្រាប​ពេល​នោះ បុរស​ដែល​គេ​អះអាង​ថា​ជា​ជន​រង​គ្រោះ​ត្រូវ​គេ​វាយ​នោះ ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា​រឿង​ភ្លើង​ចាំង​ភ្នែក បន្ទាប់​មក​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់ ជាមួយ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​បាន​ដក​អាវុធ​ខ្លី ពី​ចង្កេះ​មក​វាយ​ជន​រង​គ្រោះ ត្រូវ​ចំ​ក្បាល បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​តែ​ម្តង ។​

​ប្រភព​បញ្ជាក់​ទៀត​ថា ជន​ដែល​ដក​កាំភ្លើង​វាយ​ក្បាល​គេ​នោះ​ឈ្មោះ ជា សង្ហា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ មាន​ទីលំនៅ​ភូមិ​ស្នា​ពីមុខ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​

​ចំណែក​បុរស​រង​របួស​ត្រូវ​គេ​វាយ​ឈ្មោះ លាង សុធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ យោធា​កងកិត្តិយស​ត្រែទ័ព មាន​ទីលំនៅ​ភូមិ ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល ។​

​នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​កំពុង​កសាង​សំណុំរឿង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕