ទីបំផុតទៅ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់លោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុង ពីបទមនុស្សឃាតដោយអចេតនា បន្ទាប់ពីបើកការសាកសួរពេញមួយថ្ងៃកាលពីថ្ងៃទី១០ កក្កដាម្សិលមិញ ។
ក្រោយចោទប្រកាន់នោះរួចមក បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី ថាតើត្រូវសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនទៅលើជនត្រូវចោទ ជាចៅក្រម គង់ ខេមរា ។
គួររំឮកថា កាលពីម៉ោងជាង២រសៀលថ្ងៃទី០៨ កក្កដា ២០២០ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចោរឆក់កាបូបមានលុយប្រមាណ១ម៉ឺនដុល្លារមួយបានកើតឡើង ។
ជនសង្ស័យជាចោរនិងជាជនរងគ្រោះត្រូវសមត្ថកិច្ចអះអាងថាឈ្មោះ សាយ គឹមនី អាយុ៣០ឆ្នាំ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចថា ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ ។ ចំណែកជនរងគ្រោះជាម្ចាស់កាបូបឈ្មោះ គង់ ខេមរា អាយុប្រហែល៤០ឆ្នាំ និងត្រូវបានគេស្គាល់ថាជាចៅក្រមសាលាដំបូងខេត្តកោះកុង បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦ ដេញបំបុកចោររហូតស្លាប់បាត់បង់ជីវិត ។ ដំបូងឡើយជនរងគ្រោះដែលជាចៅក្រមបាននិយាយលុយក្នុងកាបូបមានលុយជិត១ម៉ឺនដុល្លារ តែក្រោយមកថាក្នុងកាបូបនោះមានលុយត្រឹមជាង៦០០០ដុល្លារ ។
រង់ចាំតាមដានជា«អង្រុត»បន្តទៀត ថាតើលោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុង នឹងមានវាសនាដេកក្នុងពន្ឋនាគារដូចស្ត្រីជនជាតិចិនដែរឬក៍យ៉ាងណា ? តែអ្នកច្បាប់ខ្លះថា បើតំណាងអយ្យការចោទប្រកាន់ហើយ មិនអាចនៅក្រៅឃុំបានទេ ៕