ស្ថានភាពការរីករាលដាលមេរោគកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងស្ថានធ្ងន់ធ្ងរ នៅឡើយបើទោះបីជាចំនួនអ្នកស្លាប់ថយចុះក្តី ដោយឆ្លងសរុបជាង៣លាននាក់ ស្លាប់ជាង១៣ម៉ឺននាក់ ក្នុងនោះចំនួនអ្នកឆ្លងតែមួយថ្ងៃនៅថ្ងៃអាទិត្យនេះជាង៦ម៉ឺននាក់និងស្លាប់ជាង៧០០នាក់ ។
តួលេខខាងលើនេះ គិតត្រឹមម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី១២ កក្កដា ២០២០ ។
ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ ឥណ្ឌូនេស៊ីនៅតែឈានមុខ ដោយមានអ្នកឆ្លងសរុបជាង៧ម៉ឺននាក់ ស្លាប់៣៥៣៥នាក់ តាមពីក្រោយដោយហ្វីលីពីនជាង៥ម៉ឺននាក់ ស្លាប់ជាង១ពាន់នាក់ សិង្ហបុរីជាង៤ម៉ឺននាក់ តែស្លាប់តិច ២៦នាក់ ម៉ាឡេស៊ីជាង៨ពាន់នាក់ ស្លាប់១២២នាក់ ថៃជាង៣ពាន់នាក់ ស្លាប់៥៨នាក់ វៀតណាមឆ្លង៣៧០នាក់ គ្មានអ្នកស្លាប់ ភូមា៣៣០ានាក់ ស្លាប់៦នាក់ ប្រ៊ុយណេឆ្លង១៤១នាក់ ស្លាប់៣នាក់ កម្ពុជា ១៤១នាក់ គ្មានអ្នកស្លាប់ ទីម័រខាងកើត២៤នាក់ គ្មានអ្នកស្លាប់ និងឡាវ១៩នាក់ គ្មានអ្នកស្លាប់ ។
ចំណែកចំនួនអ្នកឆ្លងនៅលើផែនដីសរុបកើនដល់ជិត១៣លាននាក់ ស្លាប់ជាង៥៦ម៉ឺននាក់ ខណៈប្រទេសនៅតំបន់អាមេរិកខាងត្បូង និង អាស៊ីខាងត្បូងនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
យ៉ាងណាក៍ដោយ បើនិយាយពីសហរដ្ឋអាមេរិកដាច់ដោយឡែកចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅតិចជាងខ្មែរស្លាប់ និងវេទនានៅសម័យពួកអាវខ្មៅកាន់អំណាច(របបខ្មែរក្រហម ឬ ប៉ុល ពត) នៅឡើយ បើទោះបីជាអ្នកឆ្លងកើនប្រហាក់ប្រហែល និងមេរោគនេះកាចសាហាវក្តី ៕