អ្នកកំប្លែងល្បីឈ្មោះក្នុងប្រទេសខ្មែរ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានលើកឡើងថា លោកបណ្ឌិត កែម ឡី ស្លាប់ទៅល្អជាង ព្រោះតែនាយក្រឹមបានចោទលោកកែម ឡីថា និយាយអាក្រក់ៗពេកពីលោក សម រង្ស៊ី ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នាយក្រឹម បានសរសេរបង្ហោះកាលពីថ្ងៃទី១១ កក្កដា ២០២០ មានអត្ថន័យទាំងស្រុងថា«ស្លាប់ទៅល្អជាងតាឡីអេីយបេីនៅក៏តាសុីធេីសុីដែរ ព្រោះតាឡីឯងនិយាយចំរឿងតាសុីអាក្រក់ៗពេក។» ។
មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ជុំវិញការលើកឡើងខាងលើ នាព្រឹកថ្ងៃទី១៤ កក្ដដា ២០២០នេះ ។
ការលើកឡើងរបស់នាយក្រឹមខាងលើ ហាក់បញ្ជាក់ថា តាស៊ី(លោក សម រង្ស៊ី )គឺជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃទី១០ កក្កដា ២០១៦ នៅស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ឋនៈកាលតិចបូកគោ ៕