គោម៉ាស៊ីនខឹងគោធម្មជាតិដើរគ្មានរបៀប បុកងាប់៨ក្បាល

សត្វ​គោ​ចំនួន​០៨​ក្បាល​បាន​ងាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​អ្នកបើកបរ​គោ​យន្ត​បើក​គេច​ច​ង្ហុ​កក៍​រេ​ទៅ​បុក​ពេញ​ៗ​តែ​ម្តង ខណៈ​គោ​ទាំងនោះ​កំពុង​ដើរ​លើ​ផ្លូវ ។​

​ឧបទវ​ហេតុនេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០២០ នៅ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម លេខ​៥១C ចំណុច អូរ​ធំ ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តកំពង់ធំ ។​

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​  ក្រោយ​បង្កហេតុ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ដោយ​ទុក​គោ​យន្ត​កែ​ច្នៃ​នៅ​នឹង​កន្លែង​កើតហេតុ​។​ចំណែក ម្ចាស់​គោ​ដែល​ងាប់​ទាំង​៨​ក្បាល​(​គោ​ញី​៥​ក្បាល​) ក៍​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ។​

​ករណី​នេះ​សមត្ថកិច្ច បាន​យក​គោ​យន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ជា​ការ​កត់សម្គាល់ ម្ចាស់​សត្វ​គោមួយ​ចំនួន ហាក់​មិន​ទទួលខុសត្រូវ​ក្រោយ​គោ​របស់​ខ្លួន​ដើរ​លើ​ទ្រូងផ្លូវ​ដែល​ច្បាប់​ហាមឃាត់ និង​បាន​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ ក៍​ដូច​ជា​ផ្លូវលំ​នានា ហើយ​ជា​ច្រើន​ដង​គេ​កម្រ​ឃើញ​ម្ចាស់​គោ​ចេញ​មុខ​ដោះស្រាយ​ណាស់ នៅ​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៕