លោកឧត្តមសេនីយ៍ទោ លឹម ហុកលី មានតួនាទីជាអនុប្រធាននាយកដ្ឋានប៉ូលិសក្រសួងមហាផ្ទៃ បានរងការចោទថា បានយកអំណាចរបស់ខ្លួនប្រើកូនចៅឲ្យទៅចាក់សោរទ្វាររបងផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ ជឹម មឿន រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ San Prum បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហោះនៅថ្ងទី១៤ កក្កដានេះដោយបញ្ជាក់ថា «ឈ្មោះ លឹម ហុកលី
បានបញ្ជាកូនចៅឈ្មោះ លី ដារ៉ា(ចិត្ត សុធា) និងកូនចៅផ្សេងទៀតទៅចាក់សោបិទទ្វាររបងផ្ទះរបស់គ្រួសារអ្នកមីង ជឹម មឿន រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប នៅថ្ងៃទី០៥.០៧.២០២០ មើលទៅដូចជាប្លន់យកដីដែលគាត់កំពុងរស់នៅ រហូតមកដល់ថ្ងៃទី១៤.០៧.២០២០ នេះហើយនៅតែជាប់ឃុំនៅក្នុងដីផ្ទះរបស់គាត់ដដែល ។ ឥឡូវនេះអ្នកមីងចេញទៅរករបរទទួលទានមិនបានទេ ព្រោះរទេះគៀបទឹកអំពៅរបស់គាត់ត្រូវបានជាប់ឃុំនៅក្នុងរបងផ្ទះចេញទៅក្រៅមិនបាន ។
អ្នកមីង ជឹម មឿន បានលើកម្រាមដៃ១០អង្វរសំបូងសំរូង សុំដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង មេត្តាជួយគាត់ឲ្យបានចេញចូលទៅលក់ដូរផងទាន ។»។
ពាក់ព័ន្ឋនឹងការចោទប្រកាន់ខាងលើ នៅយប់ថ្ងៃទី១៤ កក្កដា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីលោកផ្កាយ២ លឹម ហុកលី ក៍ដូចជាបក្ខពួកដែលមានឈ្មោះខាងលើ ៕