ពុទ្ឋោ ! ខឹងកូនគេវ៉ៃកូនឯង ចាប់ក្មេងអាយុ៥ឆ្នាំអារផ្ទៃមុខនិងដៃ

ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​ចេតនា​ចាប់​ក្មេង​ស្រី​ក្បែរ​ខាង​អារ​ផ្ទៃមុខ​របួសធ្ងន់ និង​អារ​ដៃ​របួសស្រាល ដោយសារ​ទំនងជា​ខឹង​ក្មេង​ស្រី​រង​គ្រោះ ធ្លាប់​វ៉ៃ​កូន​របស់​ខ្លួន​ឲ្យ​ដេកពេទ្យ ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ២០២០ នៅ​ក្នុង​បុរី​ឈូក​វ៉ា​២  ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ លាស់ ម៉ូ​វី​លី​យ៉ា អាយុ​៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០ ផ្លូវ​លេខ​២៦ ចំណុច​កើតហេតុ រង​របួស​រយៈ​ពេញ​មុខ​និង​ដៃ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ស្ត្រី​ជា​ជន​បង្ក​ឈ្មោះ លីវ ប៊ុ​ន​ធឿ​ន អាយុ​៤៣​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ផ្ទះ​លេខ​០៨ ជាប់​គ្នា​ជាមួយ​ផ្ទះ​ក្មេង​រង​គ្រោះ ។​

​តាម​ប្រភព​ថា នៅ​មុន​ពេល​កើតហេតុ ពោល​គឺ​កាលពី​៣​ថ្ងៃមុន​ក្មេង​ស្រី​រង​គ្រោះ​និង​កូនស្រី របស់​ស្ត្រី​ជា​ជន​ដៃដល់​បាន​លេង​ជាមួយ​គ្នា ហេ​ី​យ​ក៏​ឈ្លោះប្រកែក​គ្នា​ដោយ​ក្មេង​ស្រី​រង​គ្រោះ​បាន​វាយ​បណ្តាល​ឲ្យ​កូនស្រី​ជន​ដៃដល់​រង​របួស​បន្តិចបន្តួច បន្ទាប់​មក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​នាំ​ទៅ​មន្ទីរពេទ្យ​និង​ចេញថ្លៃ​ព្យាបាល​រួច​ហេ​ី​យ​ដែរ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​កេ​ី​ត​ហេតុ​ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ដេ​ី​រម​ក​លេង​នៅ​មុខ​ផ្ទះ​ជន​ដៃដល់​ស្រាប់តែ​ជន​ដៃដល់​ចេញពី​ក្នុងផ្ទះ​ប្រដាប់​ដោយ​កូនកាំបិត​មក​ចាប់​អា​រលេ​ី​ផ្ទៃមុខ​និង​កាប់​ដៃ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។​

​នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕