ចុម !ផែង វណ្ណៈ ថាអាដហុកជាសមាគមការពារចោរ

លោក ផែង វណ្ណៈ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​បណ្តាញ​សង្គម​ដ៍​ល្បី​មួយ​រូប បាន​លើក​ឡើង​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​នា​ប៉ុន្មាន​នាទី​មុន​នេះ​ថា អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​គឺជា​អង្គការ​ការពារ​ចោរ ។​

​បើ​តាម​លោក ផែង វណ្ណៈ មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​មួយ​ចំនួន​មិន​ត្រឹមតែ​ការពារ​ចោរ​នោះ​ទេ ថែម​ទាំង​យក​ខ្មោច​ធ្វើ​អាជីវកម្ម​នោះ​ថែម​ទៀត ។​លោក​បន្ត​ថា សកម្មភាព​របស់​អង្គការ​សិ​ទ្ឋិ​មនុស្ស​ខ្លះ ជា​អង្គការ​ធ្វើ​សកម្មភាព​បម្រើ​នយោបាយ បម្រើ​ឲ្យ​ប្រទេស​លោក​ខាងលិច ពិសេស​បម្រើ​ឲ្យ​គណបក្សប្រឆាំង ហើយ​ថា​មន្ត្រី​សិ​ទ្ឋិ​មនុស្ស​មួយ​ចំនួន​តូច​ក៍​ជា​សកម្មជន​គណបក្សប្រឆាំង​និង​ជា​មនុស្ស​របស់​លោក សម រ​ង្ស៊ី ផង​ដែរ ។​

​ដោយ​ប្រើ​ភាសា​អសុរោះ​និង​ធ្ងន់​ៗ លោក ផែង វណ្ណៈ ដែល​កំពុង​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នោះ ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿ​លើ​ពួក​សិ​ទ្ឋិ​មនុស្ស ហើយ​ថា​ពួក​នេះ​(​មន្ត្រី​សិ​ទ្ឋិ​មនុស្ស​) ការពារ​តែ​ចោរ ហើយ​ថា បើ​ចោរ​បាញ់​ប៉ូលិស​ងាប់ មិន​ដែល​ថ្កោលទោស​ចោរ​នោះ​ទេ ។​

​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេពី​មន្ត្រី​ដែល​ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​អង្គការ​សិ​ទ្ឋិ​មនុស្ស ពិសេស​មន្ត្រី​អង្គការ​សិទ្ឋិមនុស្សអា​ដ​ហុ​ក នៅ​យប់​ថ្ងៃ​ទី​១៦ កក្កដា​ដដែល​នេះ ។​

​គួរ​បញ្ជក់​ថា លោក ផែង វណ្ណៈ ធ្លាប់​បាន​ជាប់​បណ្ដឹង​របស់​អង្គភាព​ព័ត៌មាន ហ្វ្រេ​ស​ញូ​វ (Fresh News) ដែល​ប្ដឹង​ទាម​ទារជំងឺចិត្ត ៥០ ម៉ឺន​ដុល្លារ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា ហ្វ្រេ​ស​ញូ​វ ផ្សាយ​តែ​ព័ត៌មាន​ដែល​បាន​លុយ​។ លោក​ក៏​ត្រូវ​លោក ពេជ្រ ស្រស់ ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រឿង​យក​លុយ​ចូល​បុណ្យសព​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។ បន្ទាប់​មក​ទៀត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​រូប​នេះ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ពេល​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ប្រៀបធៀប​ការ​យក​លុយ​ចូល​បុណ្យសព​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍ និង​លុយ​ចូល​បុណ្យសព លោក កែម ឡី​៕