អាសូរណាស់ ! ស្រ្តីក្រីក្រម្នាក់សម្រាលកូនខ្លួនឯង

ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា នាង​សម្រាលកូន​ដោយ​ខ្លួនឯងនៅតាមទីធ្លាសាធារណៈ ព្រោះតែ​ភាព​ក្រីក្រ​គ្មាន​ល​ទ្ឋ​ភាព​ទៅ​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យ ។​

​យ៉ាងណា​ក៍ដោយ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Dara Konkhmer» ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ស្ត្រី​នោះ​ទេ ហើយក៍​មិនដឹង​ថា ជា​ស្ត្រី​ខ្មែរ ឬក៍​បរទេស និង សម្រាលកូន​នោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ណា​ដែរ ។ បើ​ពិនិត្យ​ទៅ​លើ​រូបភាព​ស្ត្រី​នោះ អាច​ជា​ស្ត្រី​ក្រីក្រ​មិន​មាន​ទីលំនៅ​ច្បាស់លាស់ ឬ អាច​ជា​ស្ត្រី​អនាថា ។​

​សូម​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​មេត្តា​បើក​ការ​ស្រាវជ្រាវ​រក​ប្រភព ដើម្បី​ជួយ​ស្រោចស្រង់​នាង​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ពិសេស​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់​បញ្ជាក់​ជា​ច្រើន​ដងដោយ​អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក មិន​ទុក​ឲ្យ​ពលរដ្ឋ​ក្រីក្រណា​ម្នាក់​ស្លាប់ ដោយ​រដ្ឋាភិបាល​មិន​បានដឹង​នោះ​ទេ ៕