ប៉ូលិសខេត្តត្បូងឃ្មុំប្រាប់ឲ្យប្រយ័ត្នជនសង្គមងងឹត៥នាក់

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​និង​ប្លន់​ចំនួន​៥​នាក់ និង​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង រាយការណ៍​ជា​បន្ទាន់​បើ​ឃើញ​មុខសញ្ញា​ទាំង​៥​នេះ ។​

​បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា ជន​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​នោះ​រួម​មានឈ្មោះ វ៉​ន យាន រស់នៅ​ក្នុងភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ , ឈ្មោះ យ៉​យ ឌុ​ល ហៅ ដ​ន ឌុ​ល រស់នៅ​ក្នុងភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ ,​ឈ្មោះ ហាច ដូច ហៅ ហាច ហ៊ាន រស់នៅ​ក្នុងភូមិ​ដកពរ ឃុំ​ទ្រៀក ស្រុក​មេមត់ ,​ឈ្មោះ វ៉​ន យី​ន រស់នៅ​ក្នុងភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ និង​ឈ្មោះ យ៉​យ គឹ​ម​ហន រស់នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៍បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ផ្តល់​ព័ត៌មាន​ឈាន​ទៅ​ចាប់ខ្លួន​ជន​ទាំង​៥​នាក់​ខាងលើ​នេះ តាម​រយៈ​ទូរ​សព្ទ​លេខ 097 888 35 58 រឺ 097 92 33 266  ៕