តិចអត់ដឹងឈ្មោះ ទៀ បាញ់ ប្រែថាម៉េច ?

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឈាន​ចូល​ដល់​វ័យ​៧៥​ឆ្នាំ​ហើយ​នៅ​ថ្ងៃ​ទី​១៧ កក្កដា ២០២០​នេះ និង​ត្រូវ​បានកូន​ៗ​និង​គ្រួសារ​របស់​លោក​រៀបចំ​ពិធី​ចម្រើន​ជន្មាយុ ខួបអាពាហ៍ពិពាហ៍​៤៥​ឆ្នាំ​និង​ខួប​៥៥​ឆ្នាំ​នៃ​ឈ្មោះ​ទៀ បាញ់​។​

​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ General TEA Banh ដែល​គេ​ស្គាល់​ថា​ជា​ផេ​ក​ផ្លូវការ​របស់​លោក ទៀ បាញ់​នោះ បាន​សរសេរ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា​នេះ ផេ​ក​ដដែល​បាន​សរសេរ​ថា «
​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ កូន​ៗ​បាន​រៀបចំ​ខួបអាពាហ៍ពិពាហ៍ ៤៥​ឆ្នាំ និង​ខួប​ទី ៥៥​ឆ្នាំ នៃ​ឈ្មោះ ទៀ បាញ់ ព្រមទាំង ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧៥​ឆ្នាំ របស់ខ្ញុំ និង​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៦៥​ឆ្នាំ របស់​ភរិយា​ខ្ញុំ ជា​លក្ខណៈ​គ្រួសារ នៅ​គេហដ្ឋាន​របស់ខ្ញុំ ស្ថិត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​»​។​

​បើ​តាម​លោក ទៀ បាញ់ ឈ្មោះ​របស់​លោក​ពិតប្រាកដ​នោះ​គឺ ទៀ សង្វាន ហើយ​ការ​ដូរ​មក​ជា​ឈ្មោះ ទៀ បាញ់ នោះ​ដោយសារ​តែ​លោក​បាន​គេច​ផុត​ពី​គ្រាប់កាំភ្លើង​ដែល​កងជីវពល​ខ្មែរក្រហម​ប៉ង​បាញ់​សម្លាប់ តែ​ដោយ​ទឹកដោះ​ម្តាយ​ថ្លៃ​លោក​ក៍បាន​រួច​ជីវិត ហើយក៍​សម្រេច​ដូរ​ឈ្មោះ​មក​ជា​«​ទៀ បាញ់​»​វិញ ដែល​«​ទៀ​»​ជា​ត្រកូល​របស់​លោក ហើយ​«​បាញ់​» ប្រែ​មក​ថា​«​ជន​បាញ់​មិន​ស្លាប់​» និង «​ជន​គេ​តាម​បាញ់​» ៕