កម្ពុជាបានរកឃើញពលរដ្ឋខ្មែរឆ្លងមេរោគកូវីដ១៩ថ្មីចំនួន២៦នាក់ ដែលអ្នកឆ្លងទាំង២៦នាក់នេះ គឺបានធ្វើដំណើរមកពីប្រទេសរុស្ស៊ី(២០នាក់) អេហ្ស៊ីប(០៥នាក់ និង ប្រទេសកូរ៉េខាត្បូង(១នាក់) ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខ្មែរ ដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ។
បើតាមសេចក្តីប្រកាសដដែល ក្រៅពីរកឃើញអ្នកឆ្លងថ្មី២៦នាក់ ដែលសុទ្ឋតែជាករណីនាំចូលពីក្រៅប្រទេស ក្រសួងសុខាភិបាលក៍បានដែរថា មានអ្នកជំងឺ០៤នាក់ បានជាសះស្បើយផងដែរ ។
គិតត្រឹមព្រឹកថ្ងៃទី២១ កក្កដា ២០២០នេះ អ្នកឆ្លងសរុបនៅប្រទេសខ្មែរមានចំនួន១៩៧នាក់ (ប្រុស១៥៤នាក់) ក្នុងនោះជាសះស្បើយចំនួន១៤០នាក់(ប្រុស១០១នាក់ )។
សូមពលរដ្ឋខ្មែរទាំងអស់បង្កើនការប្រុងប្រយ័ត្ន ៕