តើសៀវភៅគ្រួសារនិងស្នាក់នៅអាចយកធ្វើជាឯកសារបញ្ជាក់កម្មសិទ្ឋិបានដែរឬទេ ?

សៀវភៅ​ស្នាក់​នៅ ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​ជា​វិធានការ​នគរបាល ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែល​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​នីមួយ​ៗ រួម​ទាំង​លំនៅ​ឋាន​នៃ​ទីតាំង​ប្រមូលផ្ដុំ ហើយ​សៀវភៅ​ស្នាក់​នៅ​នេះ ពុំ​អាច​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅ​ឋាន​បាន​ឡើយ និង​ផ្ដល់​បាន​តែ​មួយ​គត់​ជូន​ចំពោះ​បុគ្គល ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​ដែល​ជា​ម្ចាស់ ឬ​ជា​អ្នក​ជួល​កំពុង​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​អចិន្ដ្រៃយ៍​ណាមួយ​ជា​កំណត់ ទោះ​បុគ្គល គ្រួសារ ឬ​ក្រុម​គ្រួសារ​នោះ​មាន​លំនៅ​ឋាន​លើស​ពី​មួយ​ក៏​ដោយ ។​

​នេះ​បើ​យោង​តាម​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​បែបបទ​និង​នីតិវិធី​នៃ​ការងារ​ចុះបញ្ជី និង​គ្រប់គ្រង​ការ​ស្នាក់​នៅ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ។​

​បើ​តាម​សេចក្តីណែនាំ​ដដែល​ប្រជាពលរដ្ឋ​គ្រប់​រូប រួម​ទាំង​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ស្នាក់​នៅ​និង​ទទួល​បាន​សៀវភៅ​ស្នាក់​នៅ​មួយ​ជា​កំណត់​នៅ​លំនៅ​ឋាន​ដែល​ខ្លួន​ស្នាក់​នៅ​អចិន្ដ្រៃយ៍ ។​

​សេចក្តីណែនាំ​ខាងលើ ក៍បាន​បញ្ជាក់​ទៀត​ថា សៀវភៅ​គ្រួសារ ដែល​ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​បញ្ជាក់​ពី​ចំណង​ញាតិ​ភាព​ដែល​មាន​សញ្ជាតិ​ខ្មែរ​រួម​មាន​សហ​ព័​ទ្ឋ​(​ប្តី ឬ ប្រ​ព​ន្ឋ​) កូនបង្កើត ឬ​ស្មុំ ក៍​ពុំ​អាច​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង ឬ បញ្ជាក់​ពី​ភាព​ជាក​ម្មសិ​ទ្ឋិ​លើ​លំនៅ​ដ្ឋា​ន​បាន​នោះ​ដែរ ។​

​ខ្លឹមសារ​សំខាន់​ៗ​ជា​ច្រើន​ទៀត​សូម​ចូល​អាន​សេចក្ដីណែនាំ​ស្ដី​ពី​បែបបទ​និង​នីតិវិធី​នៃ​ការងារ​ចុះបញ្ជី និង​គ្រប់គ្រង​ការ​ស្នាក់​នៅ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០២០ ៕