ក្តៅៗ ! កម្មករនេសាទយួនតដៃជាមួយឥណ្ឌូនេស៊ី ទីបំផុត..

កម្មករ​នេសាទ​ជនជាតិ​យួន​រាប់​សិប​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ផង​ដែរ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​ចាប់ខ្លួន ក្រោយ​ការ​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​ប្រមាណ​២​ម៉ោង នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។​

​បើ​តាម The Jakarta Post ម្ចាស់​ទូក​នេសាទ​ជនជាតិ​វៀតណាម​២​នាក់ ក៍​ត្រូវ​បាន​ចាប់ខ្លួន​ដែរ ក្រោយ​ពួក​គេ​និង​ក្រុម​កម្មករ​ដែល​ចាប់ខ្លួន បាន​ចូល​មក​នេសាទ​ខុសច្បាប់​នៅ​តាម​តំបន់​ជាយ​ៗ​សមុទ្រ​ចិន​ខាងត្បូង ដែល​ឥណ្ឌូ​នេ​ស៊ី​ថា​ជា​ទឹកដី​របស់​ខ្លួន ។​

​បើ​តាម​មេបញ្ជាការ​កង​នាវាចម្បាំង​ការពារ​ដែន​ដ​ទឹក​ឥណ្ឌូ​នេ​ស៊ី បាន​បញ្ជាក់​ថា អ្នក​ទទួលខុសត្រូវ​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​ចាប់ខ្លួន បាន​វ៉ៃ​តដៃ​ជាមួយ​កងកម្លាំង​ឥណ្ឌូ​នេ​ស៊ី ហើយក៍​ត្រូវ​បាន​ខាង​តបត​វិញ​និង​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​រឹបអូស​ទូក​នេសាទ​វៀតណាម​២​គ្រឿង និង​ចាប់ខ្លួន​មនុ​ស្សរប់​សិប​នាក់ ក្នុង​នោះ​ក៍​មាន​ជនជាតិ​ខ្មែរ​ផង​ដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​មាន​ជនជាតិ​ខ្មែរ​ប៉ុន្មាន​នាក់​នោះ​ទេ ហើយក៍​មិនដឹង​ថា​ពួក​គេ​(​ខ្មែរ​) ជា​កម្មករ​ស៊ីឈ្នួល​នេសាទ​ឲ្យ​ថៅកែ​យួន ឬក៍​យ៉ាងណា​នោះ​ដែរ ។​

​មក​ទល់​នឹង​ម៉ោង​១១​និង​៣៧​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ កក្កដា ២០២០​ដដែល​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ ជុំវិញ​ព័ត៌មាន​អំពី​ការ​ចាប់ខ្លួន​កម្មករ​ខ្មែរ​ខាងលើ​នេះ ។​

​កាលពី​ខែមីនា​កន្លង​មកនេះ មាន​ទូក​នេសាទ​វៀតណាម​៥​គ្រឿង ដែល​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ឥណ្ឌូ​នេ​ស៊ី ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​រឹបអូស​និង​បាញ់​កម្ទេច ហើយ​ក្នុង​នោះ​កម្មករ​នេសាទ​យួន​ជិត​៧០​នាក់ ក៍​ត្រូវ​បាន​ចាប់ខ្លួន​ដូច​គ្នា​នេះ​ដែរ ៕