ក្រុមសិស្សសលាជាច្រើននាក់នៃវិទ្យាល័យ Triam Udom Suksa កាលពីថ្ងៃសុក្រម្សិលមិញនេះបានឈរប្រមូលផ្តុំគ្នាទាំងភ្លៀង ប្រយោជន៍ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ឋ ចាន់អ៊ូចា លាលែងចេញពីតំណែង ។
សូមបញ្ជាក់ដែរថា បាតុកម្មទាមទារឲ្យលោក ប្រាយុទ្ឋ ចុះចេញពីអំណាចនិងរំលាយរដ្ឋសភាជាតិថៃ បានផ្ទុះឡើងប្រមាណមួយសប្តាហ៍ហើយនៅទីក្រុងបាងកក ពិសេសនៅមុខវិមានរដ្ឋាភិបាលថៃ ទីដែលលោក ប្រាយុទ្ឋ កំពុងធ្វើការ ។ កាលពីថ្ងៃសុក្រម្សិលមិញ ក៍មានបាតុករមួយចំនួនបានដុតរូបលោកប្រាយុទ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងផងដែរនៅកណ្តាលក្រុងបាងកក ខណៈដែលប្រទេសជិតខាងកម្ពុជាមួយនេះ សេដ្ឋកិច្ចកំពុងដាំក្បាលចុះខ្លាំងដោយសារមេរោគកូវីដ១៩ ។
កាលពីដើមសប្តាហ៍នេះក្រុមបាតករប្រមាណ២៥០០នាក់ បានបំពានបំរាមវិធានការកូវីដ១៩ ដោយនាំគ្នាដើរតាមផ្លូវក្នុងទីក្រុងបាងកកប្រទេសថៃកាលពីយប់មិញ ប្រយោជន៍ដើម្បីទាមទារឲ្យលោកប្រាយុទ្ឋ ចាន់អូ៊ចា នាយករដ្ឋមន្ត្រីថៃ លាលែងពីតំណែង និង រំលាយរដ្ឋសភាជាតិ ។
ក្រុមនិស្សិតនិងពលរដ្ឋថៃបានដើរទៅកាន់វិមានប្រជាធិបតេយ្យនិងទាមទារឲ្យរំលាយរដ្ឋសភា បញ្ចប់វិបត្តិរដ្ឋាភិបាល និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលផ្តល់សិទ្ឋិអំណាចឲ្យរបបយោធាដឹកនាំដោយលោកប្រាយុទ្ឋបន្តកាន់កាប់ប្រទេស ។
សូមបញ្ជាក់ថា អតីតអគ្គមេបញ្ជាការនៃកងទ័ពថៃ លោក ប្រាយុទ្ឋ ចាន់អ៊ូចា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់ដឹកនាំដោយលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីឆ្នាំ២០១៤ និងឡើងកាន់អំណាចរហូតមកទល់នឹងពេលនេះមានរយៈពេល៦ឆ្នាំហើយ ហើយនៅប៉ុន្មានថ្ងៃនេះ មន្ត្រីជាន់ខ្កស់និងកំពូលៗខាងសេដ្ឋកិច្ចជាតិថៃចំនួន០៤នាក់ បានលាលែងពីតំណែងដោយសារបរាជ័យនៅក្នុងការស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលនាំឲ្យលោកប្រាយុទ្ឋប្រកាសរុះរើគណៈរដ្ឋមន្ត្រីថ្មី ៕