ប្រជាពលរដ្ឋខ្មែរចំនួន១៩នាក់(ស្រី១នាក់)និងឥណ្ឌូនេស៊ី០៤នាក់(ស្រី១នាក់) ត្រូវបានក្រសួងសុខាភិបាលរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខ្មែរដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ។
បើតាមក្រសួងសុខាភិបាលដដែល អ្នកកើតជំងឺកូវីដ១៩ ទាំង ២៣នាក់ មានអ្នកជំងឺ ៨នាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះ AK538 (ហោះពីប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់ប្រទេសម៉ាឡេស៊ី), KR 708 (ហោះមកពីប្រទេសឥណ្ឌូនេស៊ី)។
ដោយឡែកអ្នកជំងឺ១៥នាក់ ជានិស្សិត និងសិក្ខាកាមយោធាដែលបានហោះចូលមកពីប្រទេសរុស្ស៉ី និងអេហ្ស៉ីប ដែលហោះមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះ។
មកទល់នឹងម៉ោង១រសៀលថ្ងៃទី២៥ កក្កដា ២០២០ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩កើនដល់២២៥នាក់(ស្រី៤៦នាក់) និងជាសះស្បើយ ១៤៣នាក់ ៕