លោកស្រី Olivia de Havilland ដែលទទួលបានពានរង្វាន់ជាតួសម្តែងដ៍ល្អបំផុតពីរដងជាប់ៗគ្នាខាងផ្នែកអប់រំ បានទទួលមរណភាពហើយក្នុងជន្មាយុ ១០៤ឆ្នាំ ។
បើតាម NHK World ដែលដកស្រង់ពីប្រព័ន្ឋផ្សព្វផ្សាយអាមេរិកបញ្ជាក់ថា លោកស្រីបានទទួលមរណភាពនៅក្នុងផ្ទះរបស់លោកស្រីដោយស្ងៀមស្ងាតនៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យម្សិលមិញ ។
Olivia de Havilland បានកើតនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនក្នុងឆ្នាំ១៩១៦ ប៉ុន្តែលោកស្រីមានឥពុកម្តាយជាជនជាតិអង់គ្លេស ។
លោកស្រីបានចាប់យកអាជីពនៅក្នុងរោងល្ខោនតាំងពីវ័យក្មេង ហើយលោកស្រីបានលេខធ្លោបំផុតក្នុងការសម្តែងភាពយន្តដែលមានចំណងជើងថា«Gone With the Wind”នៅក្នុងឆ្នាំ១៩៣៦ ពោលគឺក្នុងពេលដែលលោកស្រីមានវ័យ២០ឆ្នាំ ដោយលោកស្រីសម្តែងជាតួ Melanie Hamilton។លោកស្រីបានចាប់ផ្តើមមានស្នេហាជាលើកដំបូងនិងបានរៀបការជាមួយ លោក Scarlett O’Hara ។ លោកស្រី Olivia de Havilland ក៍បន្តឈ្នះពានរង្វាន់អូស្កាជាតួសម្តែងដ៍ល្អបំផុត “To Each His Own” and “The Heiress.” ៕